ព័ត៌មានជាតិ

បង្រ្កាបគ្រឿងញៀននៅផ្ទះសំណាក់ សាន់ដេ១ ឃាត់ខ្លួនយុវជនម្នាក់!

កំពង់ឆ្នាំង: កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀន​​នៅចំណុច​ក្នុងបន្ទប់ជួលលេខ៦ ផ្ទះសំណាក់ សាន់ដេ​១ ស្ថិតក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ យ៉ែម ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ​ មានទីលំនៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង​។
​​ក្នុងនោះដកហូតវត្ថុតាង៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនទៅកាន់ការិយា​ល័យជំនាញ តាមនិតិវិធី៕

មតិយោបល់