ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១ខួបម្នាក់ លង់ទឹកស្លាប់ខណៈអាណាព្យាបាលមិននៅ!!!

កំពង់ធំ: ​ក្មេងប្រុសអាយុ១ខួបម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងអាងទឹក ខណ:ដែលអាណាព្យាបាលមិននៅ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿន សុខណា ភេទប្រុស អាយុ១ខួប។ ចំណែកមូលហេតុ បណ្តាលមកពីការចុះលេងទឹកលូ (អាងទឹក) អាណាព្យាបាលមិននៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសពនិងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់