ព័ត៌មានជាតិ

ខណៈនេះ​មានរថយន្តដឹកមាន់ បុករុញរថយន្ត៣គ្រឿងទៀត បុកបន្តកន្ទុយគ្នានៅផ្លូវជាតិលេខ១

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកមាន់មួយគ្រឿង បានបុករុញរថយន្តចំនួន៣គ្រឿងទៀតបណ្តាលឲ្យរងការខូចខាតទាំង៤គ្រឿងយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៩នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ខណ:នេះភាគីរថយន្តទាំង៤គ្រឿងកំពុងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់