ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូឡើងស្ពានច្បារអំពៅ បុកនឹងរម៉ឺកដឹកដែក ជុងជាប់នឹងជើងរងរបួសធ្ងន់!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1GL8779 ឡើងស្ពានច្បារអំពៅ ជ្រុលទៅបុកនឹងដែកដែលគេដឹកនៅលើរម៉ក បណ្តាលឲ្យជុងជាប់ភ្លៅរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ៕

មតិយោបល់