Post News Media ព័ត៌មានជាតិ ​​​​ខឹង​​ឪពុក...

​​​​ខឹង​​ឪពុកម្ដាយ ប្រដៅច្រើនពេក ​ដុតផ្ទះឆេះខ្ទេច​គ្មាន​សល់!​

កំពង់ស្ពឺ: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ដុតបំផ្លាញផ្ទះ​ នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមានឈ្មោះ​ គី សំណាង​ ហៅ​បងបារាំង ភេទ​ប្រុស​​ អា​យុ​​២៦ឆ្នាំ រស់នៅ​​ឃុំកើតហេតុ។ ឪពុកមានឈ្មោះ ម៉ែន គន ​អាយុ​​៥៩ឆ្នាំ​​។

ផ្ទះឆេះ​មានទំហំ​ ៤×៥​ ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលស័ង្កសី បណ្ដាលឲ្យឆេះខូចខាត​ទាំងស្រុង​ និង​ខូចខាតសម្ភារ:​មួយ​ ចំនួន​រួមមាន​៖ លុយខ្មែរ​ដប់ម៉ឺនរៀល,​ពូក​២,គ្រែ​៣,ទូ២ និងសំលៀកបំពាក់​ មួយចំនួនធំ​​។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភា​ពដុតផ្ទះរបស់ខ្លួន​ពិតប្រាកដមែន​ មូលហេតុ​ ដោយសារមានទំនាស់ពាក្យសម្តីខ្លះជាមួយនិងឪពុក​ ម្តាយ​ ដែលពួកគាត់​តែងតែ​រករឿង​ខ្លួនពេក​ (​ ប្រដៅច្រើនពេក​ និយាយ​ច្រើន​​)។

បច្ចុប្បន្ន​សមត្ថកិច្ច​ ស្រុកសំរោងទង​កសាងសំណុំ​រឿង​បញ្ជូនជនសង្ស័យ​ មក​ការិយាល័យជំនាញខេត្ដ​ ចាត់ការ​បន្ត​៕

Loading...