Post News Media ព័ត៌មានជាតិ មន្ត្រីយោធា​ម...

មន្ត្រីយោធា​ម្នាក់ ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​Ford Ranger ស្លាកលេខ​ ខេមរភូមិន្ទ​2-6805 បុករ៉ឺម៉ក​ដឹកគ្រែ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!​

ព្រៃវែង: កាលពីវេលាម៉ោង៤និង៤០​នាទីរសៀល ​ថ្ងៃទី​២២​​ ខែតុលា ឆ្នាំ២០១៨ នៅភូមិបារាយណ៍ខាងកើត សង្កាត់​បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង​មានករណី​​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរ៉ឺម៉កដឹកគ្រែ បណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

រថយន្តបង្ក​ម៉ាក​Ford Ranger ពណ៌​ត្រេអ៊ី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ 2​_6805 បើកបរដោយមន្ត្រីយោធា​​ឈ្មោះ អ៊ុង ថាច ភេទប្រុស​ អាយុ៤៥ឆ្នាំ​ នៅភូមិស្តៅ ឃុំកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែង និងនាំយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ​៕​​

Loading...