ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង ​ខូចខាតសម្ភារៈគិតជាទឹកប្រាក់ជិត៥០០០០ដុលា្លរ!

ក្រចេះ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០១៨ ​មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ​១ខ្នង នៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ម្ចាស់ផ្ទះឈ្មោះ ពៅ ថាត ភេទស្រី អាយុ៦៩ឆ្នាំ​។

ការខូតខាត ឆេះផ្ទះ​១ខ្នង ទំហំ៦.៥×១៦m សង់ពីឈើប្រក់ក្បឿង និងឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។
​សរុបការខូចខាតគិតជាទឹកប្រាក់ចំនួន៤៨០០០ដុលា្លរ​។
ប្រតិ្តបត្តការពន្លត់នេះអធិការស្រុកឆ្លូងប្រើប្រាស់រថយន្តចំនួន១គ្រឿងដើម្បីអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យមិនឲ្យឆេះរាលដាលបន្តទៅលំនៅដ្ឋានផ្សេងទៀតបានឡើយ៕

មតិយោបល់