Post News Media ព័ត៌មានជាតិ បុរសម្នាក់ ជិ...

បុរសម្នាក់ ជិះម៉ូតូFTRបុករថយន្តសហគ្រាសផលិតឱសថ ជា ចំណាន រងរបួសធ្ងន់!

កណ្ដាល: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត សហគ្រាសផលិតឱសថ ជា ចំណាន បណ្តាលឲ្យ​បុរសម្នាក់​រងរបួសធ្ងន់ នៅ​មុខហាងលក់គ្រឿងសំណង់ ស្រីល័ក្ខ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ជនរងគ្រោះមានឈ្មោះ សួន ស៊ីដា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអង្គស្វាយចេក ឃុំចារស្រុកព្រៃកប្បាស ខេត្តតាកែវ បើកម៉ូតូម៉ាក FTR ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ។ ចំណែករថយន្ដ​​កូរ៉េ ម៉ាកKIA សហគ្រាសផលិតឱសថ ជា ចំណាន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-5448 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណរត់បាត់ ។
មូលហេតុ ជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តដែលបើកបញ្រ្ចាសទិសគ្នា។​

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងសំណុំរឿងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...