Post News Media ព័ត៌មានជាតិ សម្លាប់លើបង្គ...

សម្លាប់លើបង្គង ក្រោយពីបងរួមភេទជាមួយអូនជាអ្នកលក់សាច់ឆ្កែ នៅផ្ទះសំណាក់​ហេងហេងបឹងត្របែក!!!

ភ្នំពេញ: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីរួមភេទជាមួយស្រីស្នេហ៍ជាអ្នកលក់សាច់ឆ្កែ បង្ក​ការភ្ញាក់ផ្អើលនៅយប់ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់​ហេងហេងបឹងត្របែក តាមផ្លូវ​ព្រះមុនីវង្ស ក្រុម៣០ ស្ថិតនៅ​ភូមិ៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​មានឈ្មោះ រុន សារឿន អាយុ៥៨ឆ្នាំ មុខរបរ​កម្ម​លីសែង ស្នាក់នៅខណ្ឌចំការមន។ ចំណែកស្រីស្នេហ៍មានអាយុ៤៩ឆ្នាំ ជាអ្នក​លក់​សាច់​ឆ្កែ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ​ជិះ​ម៉ូតូ​ឌុបស្រីស្នេហ៍​មក​ចូលដេកនៅផ្ទះសំណាក់ខាងលើ និងបានរួមភេទបានសម្រេច១លើក រួចក៏​ដេកលក់​ដល់​ម៉ោង១១យប់ មិនឃើញភ្ញាក់ស្រីស្នេហ៍ក៏ដាស់ហើយដាស់ទៀត ទើបមិនអស់ចិត្ត មកហៅមេការ​ផ្ទះសំណាក់​​ហៅ​កង់​បី​ដឹក​យកទៅ​ពេទ្យ​បាយ័ន តែអកុសល្យស្លាប់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តងដើម្បីធ្វើការពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...