ព័ត៌មានជាតិ

កុំប្រហែសពេក! ផ្លូវតូច មានមនុស្សច្រើនយ៉ាងណាក៏មានជនឈ្លៀតឱកាសដែរ!

ភ្នំពេញ: មានការបែកធ្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាពមួយបានកើតឡើង ដោយបានបង្ហាញពីសកម្មភាពរបស់ស្ត្រីម្នាក់កំពុងដើរចុចទូរសព្ទតាមដងផ្លូវ ដោយមានប្តីពរកូនដើរនៅខាងមុខ និងមានប្រជាពលរដ្ឋអង្គុយអមនឹងផ្លូវដែលមានលក្ខណ:ចង្អៀត (ផ្លូវឌឿងហែម) ខណ:នោះស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូបានឃើញ ក៏បត់ម៉ូតូត្រឡប់មកវិញ រួចលូកដៃឆក់យកទូរសព្ទដៃជនរងគ្រោះគេចខ្លួនបាត់តែម្តង ។

ករណីនេះកើតឡើងនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ទី២៣ ខែតុលា ឆ្នាំ២០១៨ ដូច្នេះសូមបង្កើនការប្រុងប្រយ្ន័ត កុំប្រហែសពេកបងប្អូន ៕

មតិយោបល់