Post News Media ព័ត៌មានជាតិ កម្មករសំណង់៣ន...

កម្មករសំណង់៣នាក់ ព្រួតគ្នាវាយសម្លាប់មេការដោយសារខឹងមិនបើកលុយឲ្យ ហើយរត់គេចខ្លួនឆ្លងខេត្ត ត្រូវប៉ូលិសឃាត់ខ្លួនបាន!

សៀមរាប: មានករណីឃាតកម្មមួយបានកើតឡើង ដោយសារតែជនសង្ស័យជាកូនជាងចំនួន៣នាក់ បានវាយសម្លាប់មេការសំណង់របស់ខ្លួន បណ្តាលឲ្យស្លាប់ ក្រោយពីខឹងមិនបើកប្រាក់ខែឲ្យ ហើយរត់គេចខ្លួនពីខេត្តព្រះសីហនុ មកសម្ងំលាក់ខ្លួននៅខេត្តសៀមរាប។

ករណីវាយសម្លាប់នេះ កើតឡើងនៅម៉ោង១០យប់ ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

សពមានឈ្មោះ​ តាំង ​បូរ៉ា ​ភេទ​ប្រុស ​អាយុ៣៦ឆ្នាំ​ មុខរបរ​មេការ​សំណង់ ។ ចំណែកជនសង្ស័យ ទី១មានឈ្មោះ ភោគ សុផាត ភេទ​ប្រុស អាយុ៣០ឆ្នាំ ទី២មានឈ្មោះ អុ​យ អឿន ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​កម្មករសំណង់ និងទី៣មានឈ្មោះ ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​ប្រហែល៣០ឆ្នាំ មុខរបរ​កម្មករសំណង់។

បច្ចុប្បន្នជនសង្ស័យទាំងនេះកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...