Post News Media ព័ត៌មានជាតិ រថយន្តហាយឡេនឌ...

រថយន្តហាយឡេនឌ័រ បើកបត់ឆ្លងផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូបុករងរបួសស្រាល!

ភ្នំពេញ: រថយន្តហាយឡេនឌ័រមួយគ្រឿង​បើកបរជាលក្ខណ:គ្រួសារមានប្រុសមានស្រីបើកបត់ផ្លូវឆ្លងផ្លូវត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ខារ៉ាអូខេគ្រួសារ អាយ ដល តាមបណ្តោយផ្លូវ៣៧១(សឡា) កែងនិងផ្លូវបេតុងគ្មានលេខ ក្នុងសង្កាត់អូរបែក ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌កណ្តុះប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3283 បើកបរជាលក្ខណ:គ្រួសារតាមផ្លូវបេតុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុលើផ្លូវ៣៧១ បានបត់ឆ្វេងបានបន្តិចស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-9405 តាមបណ្តោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំទ្វារខាងឆ្វេងនិងបាក់កញ្ចក់ម្ខាងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្កូវច្បាប់៕

Loading...