ព័ត៌មានជាតិ

ម៉ូតូម៉ាកZoomer-X ពន្លះជាមួយរ៉ឺម៉កកង់បីលាន់ដូចរន្ទះ ក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូម៉ាក Zoomer-X បើកមិនប្រយ័ត្ន ក៏បានមកបុកនិងរ៉ឺម៉កកង់បីបណ្ដាលឲ្យក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលនៅទី២៤ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៥៣ កែងនិងផ្លូវ ១៦៣ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CQ-7584 បានជិះតាមបណ្ដោយផ្លូវ១៦៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យមពេលនោះក៏ មានបុរស២នាក់បានជិះម៉ូតូម៉ាក Zoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2257 ជិះក្នុងទិសដៅពីលិចមកកើត តាមបណ្ដោយផ្លូវ៥៣ ក្នុងល្បឿនលឿនពេកចាប់ហ្វ្រាំងអត់ទាន់បានបុកចំពាក់កណ្ដាលរ៉ឺម៉កកង់បីពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង រងការខូចខាតយ៉ាងដំណំ។ ចំណែកឯភាគីទាំង២រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់នឹងកន្លែងកើតហេតុ បានសម្រួលភាគីទាំងពីរខាងម៉ូតូម៉ាកZoomer-X សងខាងរ៉ឺម៉កកង់បីចំនួនទឹកប្រាក់៦០ដុល្លារ ដើម្បីបព្ចាប់រឿង៕

មតិយោបល់