Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីស LX470 ស្លាកលេខ ភ្នំពេញ2H-6633 បើកត្រឡប់ បុកម៉ូតូសង់បណ្ដាលឲ្យបុរសម្នាក់បាក់ជើងម្ខាង

ភ្នំពេញ: ស្ត្រីវ័យណាស់ម្នាក់បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់ បណ្ដាលរងរបួសបាក់ជើងឆ្វេងម្ខាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត​តាមបណ្ដោយផ្លូវ៣៧១ ចំណុចមុខចរិយា៧៧៧៧ម៉ាស្សាកោជប់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់​ម្នាក់ ​បើករថយន្តឡិចស៊ីសLX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-6633 ធ្វើដំណើរពីលិចទៅកើត ឈប់ចូលកោសជប់។ ក្រោយពីកោសជប់រួចបានឡើងបើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៦ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ​​ភ្នំពេញ 1FO-1885 ជិះដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនមធ្យមចំពេញចំហៀងខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្តគ្លីនិកឯកជនសួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកដល់ចំនុចកើតហេតុបានឲ្យភាគីទាំងពីសម្របសម្រួលគ្នាដោយមិនត្រូវសមត្ថកិច្ចទាក់ទងជំនាញមកវាស់វាងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...