ព័ត៌មានជាតិ

​គ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រើហិង្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

​ភ្នំពេញ: កាលពីវេលាម៉ោង​​៤និង៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅ​ចំណុច​ភ្លើងស្តុប ផ្លូវ​ព្រះ​សុធារស កែង​នឹង​ផ្លូវ​ព្រះ​សុរា​ម្រិ​ត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។
​​
នៅមុនពេល​​កើតហេតុ គេឃើញមានបុរសម្នាក់​​ត្រូវ​បានកូន​ស្រី របស់​គាត់​​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ1DQ-1389 ទៅ​ឌុ​ប​ពី​កន្លែងធ្វើការ​របស់​គាត់​ទៅ​ផ្ទះ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ ខណ:​ដែល​កូនស្រី របស់​គាត់​កំពុង​តែ​ឌុ​ប​ក្នុង​ល្បឿន​យឺត​ៗ​នោះ ក៏​ត្រូវ​បាន​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AS-2580 ដែល​បើកបរ​ដោយ​យុវជន​ម្នាក់ ដោយ​មាន​នារី​ម្នាក់​ជា​បង​ម្នាក់​ជិះ ពីក្រោយ ផង​ដែរ​នោះ បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន បើក​បញ្ច្រាស​ផ្លូវ​ទៅ​បុក​ចំ​ពីមុខ បណ្តាល​ឲ្យ​ដួល​ទាំង​២​គ្រឿង​តែ​ម្តង​។

ក្រោយយ​ពេល​កើតហេតុ ​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ រួច​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សារ​ទុក នៅ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​។
ដោយសារ​តែ​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​នេះ ឈាន​ទៅ ដល់​ការ​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​ដល់​ភាគី​ម្ខាង​ទៀត​ឲ្យ​រង​របួសធ្ងន់​នោះ​។ ទើប​​សម្ថ​កិច្ច​សម្រេចចិត្ត​ចាប់​វាយ​ខ្នោះ​បុរស​ជាជនដៃដ​ល់ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

មតិយោបល់