ព័ត៌មានជាតិ

ស្លុតចិត្ត! បុរសម្នាក់ ត្រូវជ្រូកព្រៃវ័ធមួយចែ បណ្តាលឲ្យស្លាប់

កោះកុង: នៅវេលាម៉ោង ៧ និង១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណីជ្រូកព្រៃវ័ធមនុស្ស បណ្តាលឲ្យស្លាប់ភ្លាមៗ នៅភូមិកណ្តាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ស្រ៊ុន ជា អាយុ ៤៧ឆ្នាំ មុខរបរ កសិករ ។

សមត្ថកិច្ច បានឲ្យដឹងថា ដំបូងជនរងគ្រោះ បានទៅលើកលប នៅស្រែជាមួយនឹងកូនស្រី ស្រាប់តែប្រទះឃើញ សត្វឆ្កែ កំពុងរត់ដេញសត្វជ្រូកព្រៃ ហើយរត់សំដៅមករកខ្លួន ពេលនោះសត្វជ្រូកព្រៃ ក៏បានវ័ធនឹងចែត្រូវជនរងគ្រោះ បណ្ដាលឲ្យស្លាប់តែម្តង ចំណែកកូនស្រីរត់រួច។

ក្រោយធ្វើកោសល្យវិច្ច័យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់