Post News Media ព័ត៌មានជាតិ ប្ដីផឹកស្រវឹង...

ប្ដីផឹកស្រវឹង បង្កជម្លោះ និងហិង្សាក្នុងគ្រួសារ ធ្វើឲ្យប្រពន្ធខឹង យកកាំបិតចាក់ បណ្ដាលឲ្យរបួសយ៉ាងដំណំ

ព្រះសីហនុ: សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ០៩និង៤០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយ បណ្ដាលឲ្យរងរបួសបុរសម្នាក់ នៅភូមិស្មាច់ដែង ឃុំរាម ស្រក​ព្រៃ​នប់។

ប្រពន្ធឈ្មោះហ ស.ធ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ផ្ទះ​ជួល​ ខេត្តព្រះសីហនុ មុខរបរ កម្មករ បានប្រើកាំបិតចិតបន្លែ ចាក់ទៅលើប្ដីឈ្មោះ ​វ. ច.ធ អាយុ២៥ឆ្នាំ មានទីលំនៅ និងធ្វើកម្មករដូចគ្នា ត្រូវចំចុងដង្ហើម បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា រឿងហេតុដោយសារប្ដីមកពីស៊ីផឹកស្រវឹង ហើយ​ឈ្លោះជាមួយប្រពន្ធ ប្រតប់ប្រតាយគ្នា ទើបប្រពន្ធក៏យកកាំបិតចាក់តែម្ដងទៅ។

ករណីនេះ សមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធី៕

Loading...