ព័ត៌មានជាតិ

រន្ធត់ណាស់! បុរស២នាក់ កំពុងជិះម៉ូតូ ស្រាប់ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ស្លាប់​ភ្លាមៗនៅនឹងកន្លែង

រតនគិរី: ករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរស ២នាក់ ​កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៨ ក្នុងភូមិ​ប៉ក់​ធំ ​ឃុំ​ប៉ក់​ញ៉ៃ ​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី ។

រថយន្ត​បង្កម៉ាក ​តូ​យូ​តា (តា​កូ​ម៉ា) ​បានបើកបរ​យ៉ាង​លឿន​ស្រាប់តែ​រេ​ចង្កូត ​ទៅបុក​ម៉ូតូ​​ជិះ​ឌុប​គ្នាពីរនាក់​ពេញទំហឹង ​បណ្តាល​ឲ្យស្លាប់ភ្លាមៗនៅ​និង​កន្លែង។ ចំណែកតៃកុងបាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល។

ជនរងគ្រោះ​ទី ១-ឈ្មោះ យ៉ាន រ៉ា ភេទ​ប្រុស អាយុ ២៤ឆ្នាំ​ជនជាតិខ្មែរ​ បានជិះ​ម៉ូតូ​កែច្នៃ​មួយគ្រឿង ​មិន​ស្គាល់​ម៉ាក​ក្នុងទិសដៅ​ពី​កើតមក​លិច។ ចំណែកអ្នករួមដំណើរទី២-ឈ្មោះ ណាត សុភា ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំងពីរ​មាន​មុខរបរ​ជាងផ្សារដែក​ដូចគ្នា​ មាន​ទីលំនៅភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ​ខេត្តរតនគិរី។

ក្រោយ​កើតហេតុសមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ ដោយយក​រថយន្ត និងម៉ូតូ ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ចំណែក​សព​ ត្រូវបាន​​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់