Post News Media ព័ត៌មានជាតិ ជនសង្ស័យ ២នាក...

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនកញ្ឆាក្រៀមខុសច្បាប់

តាកែវ: កាលពីវេលាម៉ោង ៧ និង៣៧យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្រ្កាបករណីដឹកជញ្ជូននូវកញ្ឆាក្រៀមខុសច្បាប់មួយ នៅត្រង់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទការចង្អុលបង្ហាញពីសំណាក់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត អំពីបញ្ហាបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។

ទី១.ឈ្មោះ គ្រួយ ស៊ីវទាង ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងទី២.ឈ្មោះ ភាព លាងហ៊ត ភេទស្រីអាយុ២៨ រស់នៅភូមិ ឃុំជាមួយគ្នា។

វត្ថុតាងដកហូត រួមមាន៖ កញ្ឆាក្រៀម១១គីឡូក្រាម និង ម៉ូតូ០១គ្រឿង ម៉ាកស្គុបពីស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GU-3756 ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕

Loading...