Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ទំនិញខូចគុណភាព​នៅផ្សារគុត្តសត!

បន្ទាយមានជ័យ:​ ​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត​ បានចុះអង្កេតទំនិញ​ នៅផ្សារគុត្តសត ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះដែរ​ មន្ត្រីយើងបានរកឃើញ​ និងរឹបអូសបានទំនិញខូចគុណភាព ទំនិញផុតកំណត់រយ:ពេលប្រើប្រាស់ចំនួន​ ៣០.៥៨​ គីឡូក្រាម​ យកមករក្សាទុករង់ចាំការដុតកម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានោះដែរ​ មន្ត្រីជំនាញកាំកុងត្រូលក៏បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ក្នុងបង្អែមចំនួន២ប្រភេទ គឺនំច័ក្កច័ន និង នំចាំង​ ប៉ុន្តែលទ្ធផល​រកពុំឃើញមានការប្រើប្រាស់សារធាតុគីមីហាមឃាត់​ ទៅលើបង្អែមទាំងពីរប្រភេទនោះឡើយ៕

Loading...