Post News Media ព័ត៌មានជាតិ ជាង​ឈើចាប់ដៃគ...

ជាង​ឈើចាប់ដៃគ្នាជាមួយគ្រូបង្រៀន ចេញធ្វើសកម្មភាពលួចម៉ូតូ ម្ចាស់គេទាន់ជាប់ខ្នោះ!

​​ភ្នំពេញ: ជនសង្ស័យ៣នាក់បម្រុងធ្វើសកម្មភាពលួចម៉ូតូសមត្ថកិច្ចឃើញាទាន់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួមទាំងវត្ថុតាងមួយចំនួន​។

សមត្ថកិច្ចឲ្យដឹងថាហេតុការណ៍បង្ក្រាបលើទី១កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី9 ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ឃាត់ខ្លួនជនសង្សយ័បាន២នាក់ ទី១ឈ្មោះ វ៉ា ចាន់ឡេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ផ្ទះលេខ១១ ផ្លូវ១៦៧ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មុខរបរជាងឈើ (មុខសញ្ញាចាស់)មានសារធាតុញៀន។
ទី២ឈ្មោះ អឹម ប៊ុនវិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៩៨ ផ្លូវ ទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរ គ្រូបង្រៀន(មានសារធាតុញៀន)។

វត្ថុតាងដកហូតបានមានដែកសំប៉ែតចុងស្រួច ១ដើម,សោខ្សៀរលេខ៨ មួយដើម និងម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាកស្លាកលេខ បាត់ដំបង1F- 8610​។

ប្រភពបន្តថានៅវេលាម៉ោងខាងលើជនសង្ស័យ២នាក់ខាងលើបម្រុងធ្វើសកម្មភាពចូលលួចផ្ទះប្រជាជននៅកន្លែងកើតហេតុខាងលើក៏បានជួបកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍បានធ្វើអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

លើកទី២នៅវលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ រថភ្លើង ក្រុម ០១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ។

ឃាត់ជនសង្ស័យឈ្មោះ សាប់ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួន)មានសារធាតុញៀន។
វត្ថុតាងដកហូតមានម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី ស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-2209 ដែកសំប៉ែតចុងស្រួចចំនួនមួយ កូនសោខ្សៀលេខ៨ចំនួន១​។

ប្រភពដដែលបន្តថាវេលាម៉ោង​១ និង៣០នាទីអធ្រាត្រកម្លាំងថ្ងៃខែឆ្នាំខាងលើល្បាតខណ្ឌនិងប៉ុស្តិ៍ ជួបជនសង្ស័យខាងលើបម្រុងធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់ប្រជាជននៅកន្លែងកើតហេតុខាងលើក៏ឃាត់ខ្លួនបានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធី​៕

Loading...