ព័ត៌មានជាតិ

​កុំចេះតែហ៊ានទិញម៉ូតូគ្មានលិខិតលក់ទិញ និងគ្មានកាតគ្រី…!

ពោធិ៍សាត់: កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌនិងកម្លាំងនគរបាលស្រុកកណ្តៀង ចុះស្រាវជ្រាវ ប្រជាជនមួយចំនួនបានទិញម៉ូតូម៉ាកសង់និងអាគុបគ្មានលិខិតលក់ទិញ និងគ្មានកាតគ្រី។
​ប្រជាជនចំនួន៥នាក់បានប្រគល់ម៉ូតូ៥គ្រឿងឲ្យសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្ន ស្រាវជ្រាវរកមុខសញ្ញាលួច និងមុខសញ្ញាទទួលផល ចោរកម្ម។

ទី១អ្នកទិញឈ្មោះ ស៊ឹង សាម៉េត ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិក្បាលពាម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទិញម៉ូតូម៉ាកគុបចង្កៀងជ្រុង តម្លៃ​មួយលានពីរសែនរៀល ទិញពីឈ្មោះ គឹម សុខណេង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបឹងចកឃុំស្យា ស្រុកកណ្តៀង។
ទី២អ្នកទិញឈ្មោះ នី សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ទិញម៉ូតូម៉ាកសង់C125 ស៊េរី2016 ពណ៌ខ្មៅ តម្លៃ​បួនលានប៉ែតសិបម៉ឺនរៀល ទិញពីឈ្មោះ គឹម សុខណេង។ ទី៣អ្នកទិញឈ្មោះ នេត លាង ភេទប្រុស ៣៦ឆ្នាំ ភូមិកូនក្រាយ ឃុំកញ្ជរ ទិញម៉ូតូម៉ាកសង់C125 ស៊េរី2013 ក្នុងតម្លៃ​ពីរលានហុកសិបម៉ឺនរៀល ទិញពីឈ្មោះ គឹម សុខណេង។ ទី៤អ្នកទិញឈ្មោះ អ៊ុ ស៊ីថៃ ភេទប្រុស​ អាយុ៦៥ឆ្នាំ នៅភូមិបឹងក្រាញ់ ឃុំកញ្ជរ ទិញម៉ូតូម៉ាកសង់C125 ស៊េរី2015 តម្លៃ​បីលានហាសិបប្រាំម៉ឺនរៀល ទិញពីគឹមសុខណេង។ និងទី៥អ្នកទិញឈ្មោះ ហ៊ាន ជូក ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ទិញម៉ូតូម៉ាកសង់C125 ស៊េរី2013 តម្លៃ​ពីរលានហុកសិបម៉ឺនរៀល ទិញពីគឹម សុខណេង។

អ្នកទិញម៉ូតូពីឈ្មោះគឹមសុខណេង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀ ខេ​ត្តពោធិ៍សាត់
បានដាក់ពាក្យបណ្តឹងឈ្មោះគឹម សុខណេង ទាមទារលុយទិញម៉ូតូវិញ។រីឯឈ្មោះគឹម សុខណេងបានរត់គេចខ្លួនបាត់។

ករណីនេះកំពុងបន្តការស្រាវជ្រាវបន្តទៀត និងរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីសុំដីកាស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់