Post News Media ព័ត៌មានជាតិ Update៖ ទុស្ស...

Update៖ ទុស្សេខ្សែភ្លើង ​ឆេះរោងចក្រផលិត​ចានស្នោ កែវស្នោ ផ្អើលទាំងព្រឹក!

ភ្នំពេញ: នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរោងចក្រផលិត(ចានស្នោ កែវស្នោ​) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ក្នុងករណីអគ្គីភ័យខាងលើប្រើប្រាស់រថយន្តចំនួន១៩គ្រឿង​ក្នុងនោះមាន​៖ រថយន្តស្នងការចំនួន១៤គ្រឿង, រថយន្តក្រសួងចំនួន​៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ចំនួន​៤គ្រឿង។
​សម្ភារ:ខូចខាត៖ ខូចខាតម៉ូទ័រចំនួន​៤គ្រឿង, ម៉ាស៊ីនសំពាធ(ផលិតស្នោ)ចំនួន​១គ្រឿង។

មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង។
ក្នុងករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីខាងលើបញ្ចប់ដោយរលត់​ជាស្ថាពរនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល៕

Loading...