ព័ត៌មានជាតិ

រលាយខ្ទេចត្រឹមមួយប៉ប្រិចភ្នែក! ម្ចាស់តូបលក់ចាប់ហួយកំពប់សាំងលើដី ក្មេងមិនដឹងយកដែកកេះមកដុតលេង ឆេះខ្ទេចគ្មានសល់

កំពង់ធំ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទូ២៤ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធោ នៅចំណុចភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានឆេះតូបលក់អីវ៉ាន់១ខ្នង ដែលមានម្ចាស់ឈ្មោះ កន កឿន ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ សឹង វ៉ន អាយុ៥២ឆ្នាំ (រងរបួសធ្ងន់) យកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហើយតូបមានទំហំ៤ម៉ែត្រ x៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

ក្នុងនោះដែរ អគ្គិភ័យបានលេបត្របាក់ អស់ប្រាក់ដុល្លារចំនួន២០០០ដុល្លារ, ប្រាក់រៀលចំនួន១,៥០០,០០០រៀល , អង្ករចំនួន៥០គីឡូក្រាម , ប្រេងម៉ាស៊ូតចំនួន១កានប្រេងសាំងចំនួន២កាន , ធុងទឹកកកធំចំនួន២ , ទូរទស្សន៍ចំនួន១គ្រឿង អាគុយចំនួន១ , ទូរសព្ទចំនួន២គ្រឿង , គ្រែដេកចំនួន៥ , ទឹកក្រូចដបធំចំនួន១០យួរ , ទឹកក្រូចដបតូចចំនួន១០យួរ , ទឹកសុទ្ធ១០យួរ ទឹកភេសជ្ជ:ចំនួន១០កេះ , ស្រាបៀអង្គរចំនួន៤កេះ និងធុងហ្គាស់ចំនួន១ ចំណែកសម្ភារ:លក់ដូរអស់ទាំងស្រុង។

ចំណែកមូលហេតុ ម្ចាស់តូបបូមសាំងដើម្បីលក់ខ្វះការប្រុងប្រយ័ត្នកំពប់ទៅលើដីមានក្មេងយកដែកកេះមកដុតលេងបណ្តាលឲ្យឆាបឆេះ ហើយករណីខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនិងប្រជាការពារចំនួន៣០នាក់ជួយពន្លត់ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកចំនួន១រថយន្ត ស្មើនិង៤ម៉ែត្រគូបរលត់ទាំងស្រុង មិនបង្ករឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ៕

មតិយោបល់