ព័ត៌មានជាតិ

មានអ្នកណាបាត់បងប្អូនទេ? បុរសវ័យប្រហែល៤០ឆ្នាំម្នាក់ ជិះម៉ូតូសង់០១៨ ត្រូវរថយន្តកាមរីឆ្លាមបុកស្លាប់..

កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តកាមរីឆ្លាម បុកពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទី រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិវត្តក្ដីល្វា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ករណីនេះ បង្កឡើងដោយរថយន្តកាមរីឆ្លាម ពាក់ស្លាកលេខ កំពង់ស្ពឺ2A-2405 បានបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-5862 បណ្តាលឲ្យបុរសម្នាក់មានអាយុជិត៤០ឆ្នាំ ស្លាប់នៅនឹងកន្លែង ត្រូវបានដឹកយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់