ព័ត៌មានជាតិ

រន្ធត់! រថយន្តដឹកថ្ម​បើក​លឿន បុករថយន្តតាកូម៉ាពេញទំហឹង ប្តីប្រពន្ធ២នាក់រងរបួស​ធ្ងន់ស្រាល នៅផ្លូវ៦០ម៉ែត្រ!

​កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបែនដឹកថ្មបើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយរថយន្តតាកូម៉ា បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបាន​​កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី​​២៤​ ខែ​តុលា​ ឆ្នាំ​ ២០១៨ ​នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកសំរោង​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

​​បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តតាកូម៉ា​ ពណ៌ស​ ​បើកបរក្នុងទិស​ពីផ្លូវជាតិលេខ២ឆ្ពោះទៅច្រមុះ​​ជ្រូកក្បាលថ្នល់ លុះដល់ចំណុចកើតហេតុ ស្រាប់តែ​មានរថយន្តហ៊ីយ៉ាន់ដាយ ​ដឹកថ្មមួយគ្រឿង​បើកបរក្នុងល្បឿន​លឿន​ពី​ផ្លូវចម្ការដូង ទៅស្ពា​នព្រែកហូរ ក៏បាន​ទៅបុក​រថយន្តតាកូម៉ាពេញទំហឹង​ បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលតែម្តង ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង​ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ រង់ចាំដោះស្រាយគ្នា​ពេលក្រោយ​​​​៕

មតិយោបល់