ព័ត៌មានជាតិ

សាហាវព្រៃផ្សៃ​ណាស់! យកក្រម៉ាចងដៃប្រពន្ធ រួចទាញកាំបិតផ្គាក់កាប់រហូតដល់ស្លាប់..!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណី​​ឃាតកម្ម នៅភូមិ​ឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ដែលបង្កឡើងដោយ ឈ្មោះ ម៉ាន់ ធុង ភេទ​ប្រុស អាយុ​៣៧ឆ្នាំ បានយកក្រមា​ចងដៃ​ប្រពន្ធឈ្មោះ អុល ថន អាយុ៣៣​ឆ្នាំ រស់នៅដំបូលផ្ទះតែមួយ ក្រោយមកបានធ្វើសកម្មភាព យកកាំបិត​ផ្គាក់​កាប់​ទៅលើប្រពន្ធ បណ្តាលឲ្យ​ដេកស្លាប់នៅនៅលើផ្ទះរបស់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់