ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

កំពង់ធំ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨​មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ ស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៤-១០៥ ភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះ រថយន្តបើកបរមកពីត្បូងទៅជើង បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង មិនប្រកាន់ស្តាំ រួមផ្សំនឹងរថយន្តមានល្បឿនលឿន ក៏បុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង។ ចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕

មតិយោបល់