ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់ទូរសព្ទម្នាក់ ត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបាន !

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជិះម៉ូតូ៤គ្រឿង ឆក់ទូរសព្ទពីបុរសម្នាក់ជនជាតិបារាំងម្នាក់ បានសម្រេច ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន ។

ករណីនេះកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ​មុខ​ស្ដូប​កម្ពុជាវៀតណាម ផ្លូវ​សុធារស ភូមិ២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យរូបនេះមានឈ្មោះ លី ជី​មី ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅសង្កាត់​ផ្សារកណ្តាល​ទី២ ខណ្ឌដូនពេញ ដកហូតម៉ូតូ NEX ពណ៌​ស លាយខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1GP 8394ចំនួន១គ្រឿង , ចំណែកសម្ភារ:​បាត់បង់ ទូរសព្ទដៃ​​ម៉ាកiPhone 8 ពណ៌​ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់