Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់​ខ្លួនជនសង្ស័យម្នាក់ ក្រោយ​ធ្វើសកម្មភាពកាប់ប្រហារ​ជនរងគ្រោះ​ ជា​ច្រើន​កាំបិត ​ដើម្បី​​ប្លន់​ម៉ូតូ​

ភ្នំពេញ: កាលពី​វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីវាយប្លន់យកម៉ូតូ ​នៅមុខផ្ទះលេខ៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យឈ្មោះ ប៊ិន វីរ: ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ​ មានផ្ទុកសារធាតុញៀន​។​​ចំណែកជនរងគ្រោះ ឈ្មោះ ផាង ថៃសុប៊ិន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ ទីលំនៅចំណុចកើតហេតុ​មុខរបរចុងភៅភោជនីយដ្ឋានទន្លេបាសាក់២ រងរបួសយ៉ាងដំណំ។

សមត្ថកិច្ច បានឲ្យដឹងថា​ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន បានជិះម៉ូតូម៉ាកស្គូពី ពណ៌ឈាមជ្រូក ពាក់​ស្លាក​លេខភ្នំពេញ 1CO-1055 តែម្នាក់ឯង ត្រឡប់មកពីមើលផ្ទះខ្លួនមួយកន្លែង នៅខេត្តកណ្ដាល រួចចតម៉ូតូនៅមុខផ្ទះលេខ៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ឈរជក់បារី ដើម្បីរង់ចាំអ្នកផ្ទះបើកទ្វារ​ឲ្យ។ នៅពេលនោះ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានដើរម្នាក់ឯង មកធ្វើជាសុំបារីជនរងគ្រោះជក់ ហើយក៏បានយកកាំបិតបុ័ងតោដងឈើ១ដើម ដែលលាក់ជាប់ខ្លួន ធ្វើសកម្មកភាពកាប់លើជនរងគ្រោះជាច្រើនកាំបិតតែម្តង បណ្ដាលឲ្យរបួសយ៉ាងដំណំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ចាត់ការតាមនិតិវិធីច្បាប់៕

Loading...