Post News Media ព័ត៌មានជាតិ ​ដុតធូបទុកចោល...

​ដុតធូបទុកចោលទៅបុណ្យ មកវិញឆេះផ្ទះគ្មានសល់…!

សៀមរាប: កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨​​ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ផាន់ លាំ ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរនៅផ្ទះ​។
​មូលហេតុ ដុតធូបទុកចោលទៅបុណ្យ​។
ការខូចខាត ផ្ទះធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៧មx៩ម ឆេះអស់៨០% សម្ភារ:ប្រើប្រាស់មួយចំនួន សង្រ្គោះបានម៉ូតូ១​គ្រឿង​និងកង់១​។

រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញជួយអន្តរាគមន៍ចំនួន៣​គ្រឿង​ ​ប្រើប្រាស់ទឹកអស់​៣រថយន្ត​
និងរលត់ទៅវិញម៉ោង១០​​ព្រឹកថ្ងៃដដែល៕

Loading...