Post News Media ព័ត៌មានជាតិ ​ស៊យទាំងព្រឹក...

​ស៊យទាំងព្រឹក! រថយន្តស៊េរីទំនើបBMW​ស្លាកលេខ​ភ្នំពេញ2Y-​6537 បើករេចង្កូតបុករបងការដ្ឋានមួយកន្លែង សងសំណង៥០០ដុល្លារ!

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងបើកដោយជនបរទេសរេចង្កូតបុករបងស័ង្កសីការដ្ឋានមួយកន្លែងរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅរបងការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ៥៩៨
ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខ​ណ្ឌឬស្សីកែវ។

រថយន្តស៊េរីទំនើបខាងលើម៉ាកBMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y- 6537 បើកដោយបុរសជនបរទេសម្នាក់។

តាមប្រភពព័ត៌មានឲ្យដឹងថារថយន្តខាងលើបានបើកក្នុងទិសដៅពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករបងសង្ក័សីការដ្ឋាននៅខាងស្តាំងដៃបណ្តាលឲ្យរងការខូចខាតតែម្តង។

ក្រោយកើតភាគីខាងរថយន្តបានសម្របសម្រួលជាមួយដំណាងការដ្ឋានសងថ្លៃខូចខាតចំនួន៥០០ដុល្លារបញ្ចប់រឿង៕

Loading...