Post News Media ព័ត៌មានជាតិ រន្ធត់ណាស់!គ្...

រន្ធត់ណាស់!គ្រោះថ្នាក់ចរាចរណ៍២ករណីនៅចំណោតតាតៃ ផ្ទុះរថយន្តនិងបុករះម៉ូតូឆេះយ៉ាងសាហាវ និងមានអ្នកខ្លះទៀតដាច់ខ្លួនស្លាប់!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងចំនួន២លើក ៖

ករណីទី១. នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចចំណោតតាតៃ ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បង្កឡើងដោយខ្លួនឯងបណ្តាលមកពីចុះចំណោទជាន់ហ្វ្រាំងមិនស៊ី ក្រឡាប់ដោយខ្លួនឯង។ រថយន្តនេះម៉ាក់ ហ៊ីហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6539 មានទិសដៅ ភ្នំពេញ-កោះកុង ដឹកកេះខោអាវ បើកបរដោយឈ្មោះ អួង សីលា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួល ភូមិបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (គ្មានរបួស) និងរួមដំណើរដោយ សេង ចាន់ណា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ពុំមានរងរបួស (ព្រូឡាន)។

ចំណែកករណីទី២ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩និង១២ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក នៅចំណុចចំណោតតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្ករឡើងដោយខ្លួនឯង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-8695 និងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-1613 ដឹកដែក មានទិសដៅ ភ្នំពេញ-កោះកុង អ្នកបើកបរ ពុំទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់នៅក្រោមរថយន្តកិនសង្កត់ ពុំទាន់យកសាកសពចេញ) ។ ករណីនេះបណ្តាលមកពីដឹកធ្ងន់ ចុះចំណោតត្រង់ចំណុចផ្លូវកែង ជាន់ហ្វ្រាំងមិនស៊ីបណ្តាលឲ្យក្រឡាប់ឆ្លងចរន្តអគ្គិសនីឆេះក្បាលរថយន្ត និងបានបុកម៉ូតូធ្វើដំណើរឡើងចំណោត មានទិសដៅបញ្ច្រាសគ្នា ម៉ូតូម៉ាកវេវអាលហ្វា ពណ៌ខ្មៅ-ទឹកមាស គ្មានស្លាកលេខ លេខតួ RLGA304EX -065451 និងលេខម៉ាស៊ីន GA3IE-0232964 បើកបរដោយឈ្មោះ សាន់ សុម៉ានុត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ទីលំនៅបច្ចុប្បន្នភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ស្លាប់) និងអ្នករួមដំណើរ២នាក់ទៀត រកពុំទាន់ឃើញនៅឡើយ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះអន្តរាគមន៍ទាន់ពេលពេលវេលា បានបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្ត បច្ចុប្បន្នកម្លាំងយើងកំពុងតែធ្វើការរុករកជនរងគ្រោះដែរបានបាត់ខ្លួន ៕

Loading...