Post News Media ព័ត៌មានជាតិ ​ប្រយ័ត្នបងប្...

​ប្រយ័ត្នបងប្អូន! កម្មករសំណង់២នាក់ ពុលត្រីក្រពតសមុទ្រ…!

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណី​កម្មករសំណង់​២នាក់​ពុលត្រីក្រពតសមុទ្រ ខណ:ដែលពួកគេ​នាំគ្នាស្ទូចមកធ្វើជាអាហារ នៅម្តុំឆ្នេរព្រែកត្រែងក្នុងស្រុកស្ទឹងហាវ ដោយមានស្ថានភាពពុលធ្ងន់ធ្ងរនិងកំពុងទទួលការសង្គ្រោះបន្ទាន់។

ចំពោះករណីនេះ សមត្ថកិច្ចនិង​គ្រូពេទ្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដាច់ខាតកុំបរិភោគត្រីក្រពតសមុទ្រនេះឲ្យសោះ ​ ព្រោះថាអាការ:ពុលត្រីក្រពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ៕

Loading...