Post News Media ព័ត៌មានជាតិ នគរបាល​ស្រុក​...

នគរបាល​ស្រុក​វើ​ន​សៃ​ ឃាត់​ជនសង្ស័យ​ម្នាក់​ គាស់​សោរ​ទ្វារ​បន្ទប់​លួច​យក​លុយចំនួន​១,៦០០,០០០​រៀល​

​រតនគិរី: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងពីការ ឃាត់​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​គាស់​ទំ​លុះ​ទ្វារ​បន្ទប់​ យក​លុយ​ខ្មែរ​ចំនួន​១,៦០០,០០០​រៀល​ ត្រូវ​បាន​នគរបាល​ស្រុក​វើ​ន​សៃ​ឃាត់ខ្លួន​ កាល​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​ នៅ​ចំណុច​ភូមិ​កំពង់ចាម​ ឃុំ​ប៉ា​កា​ឡាន់​ ស្រុក​វើ​ន​សៃ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ផូ​ ប៊ុ​ណ្ណ​សន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ឡាវ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ក្រោយ​ទទួល​បាន​បណ្តឹង​ពីរ​ជន​រង​គ្រោះ​ភ្លាមៗ​ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ប៉ា​កា​ឡាន់​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ជា​មុខសញ្ញា​ឈ្មោះ​ ហ៊ុន​ វណ្ណ​ថា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​១​ ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​ ខេត្តរតនគិរី​ ។​

​ក្រោយ​ពី​សាកសួរ​រួច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ​បន្ទប់​លួច​យក​លុយ​ពិតប្រាកដ​មែន​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​ បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

Loading...