ព័ត៌មានជាតិ

ឃាតកដែលសម្លាប់បុរសម្នាក់គេចខ្លួនបាន៤ថ្ងៃ ផ្អើលប៉ូលិស៤ខេត្តនិងរាជធានី ស្រាវជ្រាវចាប់ខ្លួនបាន​!!!

កណ្ដាល: កាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់​ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅ​​​មុខផ្ទះ​វេរ​លុយមួយកន្លែង ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន(កាប់ជនរងគ្រោះនិងពូថៅបណ្តាលឲ្យស្លាប់) ​កាលពី​វេលា​ម៉ោងយប់ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​​

ជនសង្ស័យមានឈ្មោះ ហេង ស៊ីរ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ​ ​ស្នាក់​នៅក្នុង​ការដ្ឋាន​ដឹក​ដីកន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។ ចំណែកជនរងគ្រោះមាន​ឈ្មោះ ភាព គឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ជាង​ជួស​ជុស​រថយន្ត ​​ស្នាក់​នៅក្នុង​ការដ្ឋាន​ដឹក​ដី​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​សូរិយា ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​​

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយ​សារភាពថា មូលហេតុដោយសារទំនាស់​ពាក្យសម្តី​ឈ្លោះប្រកែកគ្នជាមួយជនរងគ្រោះ​​។ ​​
នៅក្នុងប្រតិបត្តិនេះ ដោយមានការ​សហការពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការ​បន្តតាមនីតិវិធីច្បាប់៕

មតិយោបល់