Post News Media ព័ត៌មានជាតិ សមត្ថកិច្ច​ចុ...

សមត្ថកិច្ច​ចុះត្រួតពិនិត្យទំនិញ សណ្តែកបណ្តុះ សរសៃមីលឿង​ ប្រហិតសាច់គោ​ ប្រហិតសាច់ជ្រូក រកសារធាតុគីមី​នៅផ្សារចំការដូង!

​​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលផែស្ងួត-ចុងទីភ្នំពេញ​ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយបានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ​ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារចំការដូង និងហាងលក់ទំនិញមួយចំនួនក្នងខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
ដោយមានការគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ​ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៤៤គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់​ មានដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ​ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គា ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។

ជាលទ្ធផលមន្ត្រីកាំកុងត្រូលមិនបានពិនិត្យឃើញមានសារធាតុគីមីហាមឃាត់នៅលើគំរូម្ហូបអាហារទាំងនោះទេ។

ក្នុងឱកាសនោះ​ មន្ត្រីសាខាកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារផងដែរ៕

Loading...