ព័ត៌មានជាតិ

ចាប់រំលោភក្មេងអាយុ១២ឆ្នាំបានសម្រេចច្រើនដង លើកទី៣បែកការណ៍ ត្រូវប៉ូលិសចាប់ខ្លួន!!

ព្រះវិហារ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាក្មេងស្រីមានអាយុ១២ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ ព្រីត មាន អាយុ៣៧ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់