Post News Media ព័ត៌មានជាតិ ខំជិះ​តាក់ស៊ី...

ខំជិះ​តាក់ស៊ីពីភ្នំពេញ​មកលួចម៉ូតូគេដល់កំពង់ឆ្នាំង អស់លក្ខណ៍​ត្រូវសមត្ថកិច្ចចាប់បាន!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០១៨ នៅតូបប៉ះកង់ឡាន របស់​ឈ្មោះ រឿ ឈុនឡា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ មានករណី​លួច​ម៉តូ ម៉ាកHonda C125 ​ឆ្នាំ២០១៨ ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ឈ្មោះ រឿង សុភា ភេទ​ស្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ តែម ​ណាក់ ភេទប្រុស អាយុ​២១​ឆ្នាំ ទីលំនៅមិនពិតប្រាកដ ជិះរថយន្ត​ពីភ្នំពេញមកដលចំណុចកើតហេតុឃើញម៉ូតូទុកក្នុងតូបប៉ះកង់ឡានជាប់ផ្លូវជាតិ ខណ:​នោះ​គេ​ប្រាប់អ្នកបើកឡានឲ្យឈប់ រួចចុះពីរថយន្ត​ដើរសំដៅទៅរកម៉ូតូតែម៉ូតូជាប់សោ.ក ក៏កាច់សោបានបញ្ឆះជិះរត់​តែត្រូវម្ទាស់ដឹង
ទាន់ ក៏ផ្អើលឆោឡោ ប្តឹងដល់សមត្ថកិច្ច ស្ទាក់ចាប់បាន​ប្រមាណ ចម្ងាយ​៥គីឡូម៉ែត្រ​ពីកន្លែងកើតហេតុ​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

Loading...