Post News Media ព័ត៌មានជាតិ រថយន្តកូរ៉េ ព...

រថយន្តកូរ៉េ ពន្លះម៉ូតូគុបមូល ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

ស្វាយរៀង: បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណ:ដែលជិះម៉ូតូគុបមូលឆ្លងផ្លូវ ត្រូវបានរថយន្តកូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-2092 បុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ១៣ ដែលមានទីតាំងនៅភូមិព្រះអង្គកែវ ឃុំជ្រុលពពេល ស្រុករំដួល ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...