Post News Media ព័ត៌មានជាតិ បុរស​វ័យចំណាស...

បុរស​វ័យចំណាស់ម្នាក់ ​ខ្យល់គដេកស្លាប់​នៅ​លើ​ព្រះ​វិហារ​វត្ត​អរិយ​ក្សត្រ!

កណ្ដាល: យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ​កាលពី​​វេលា​ម៉ោង​២​យប់​រំលង​អ​ធ្រា​ត្រ​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨ នៅ​​លើ​ព្រះ​វិហារ​ វត្ត​អរិយ​ក្សត្រ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ មាន​ករណី​បុរស​ម្នាក់​ ស្លាប់​ដោយ​កើត​ខ្យល់គ​។​

ជន​រង​គ្រោះ​ឈ្មោះ​ មៀ​ច​ ពៅ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​​ខ្មែរ ​មាន​ទីល​នៅ​ភូមិ​ អរិយ​ក្សត្រ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​​។​

​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺ​លើសឈាម​ ហើយ​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មានកា​រ:​ទាញ​ដៃ​ ទាញ​ជើង​ ពេល​នោះ​ ព្រះសង្ឃ​សឹង​លើ​ព្រះ​វិហារ​បានឃើញ​ ក៏​នាំ​គ្នា​យក​ក្រូចឆ្មារ​និង​ខ្ទឹមស​ មក​លាប​លើក​ និង​ដងខ្លួន​ឈ្មោះ​មៀ​ច​ ពៅ​ ពេល​នោះ​អ្នក​រង​គ្រោះ​មាន​សភាព​ធូរស្រាល​ហើយ​ស​ម្ត្រា​ន​នៅ​លើ​ព្រះ​វិហារ​ លុះដល់​ម៉ោង​២​ទៀប​ភ្លឺ​ព្រះ​ចៅ​ អធិការ​បាន​ឲ្យ​លោក​នេន​ទៅ​មើល​ម្ដងទៀត​ ស្រាប់​ឃើញ​គាត់​ ស្លាប់​បាត់​ទៅ​ហើយ​ រួច​បាន​ឲ្យ​កូនសិស្សលោក​ទៅ​ហៅ​ក្រុម​គ្រួសារ​របស់​គាត់​មើល​ និង​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អរិយ​ក្សត្រ​។​

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អរិយ​ក្សត្រ​សហការ​ជាមួយ​ផ្នែក​ជំនាញ​ អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ឃុំ​ចុះ​ពិនិត្យ​សាកសព​និង​បាន​បញ្ជាក់​ថា​ ៖​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ៕

Loading...