Post News Media ព័ត៌មានជាតិ សូមជួយShare! ...

សូមជួយShare! មនុស្សមួយក្រុមស្លៀកពាក់បែបពួកអារ៉ាប់ ឬឥណ្ឌា បើករថយន្តចូលផ្ទះប្រជាពលរដ្ឋសុំលុយ

ស្វាយរៀង: មនុស្សមួយក្រុម មានទាំងប្រុសទាំងស្រី ស្លៀកពាក់បែបពួកអារ៉ាប់ ឬឥណ្ឌា បើករថយន្តចូលផ្ទះប្រជាពលរដ្ឋសុំលុយ ព្រោះគ្មានលុយចាក់សាំងរថយន្ត បង្កការភ្ញាក់ផ្អើលវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ហេតុការណ៍នេះកើតឡើង ដោយក្រុមមនុស្សប្រុសស្រីទាំងនេះ បានស្លៀកពាក់បែបពួកអារ៉ាប់ ឬឥណ្ឌា បើករថយន្តម៉ាកLexus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AO-4521 មកចូលផ្ទះប្រជាពលរដ្ឋ​ហើយសុំលុយ ព្រោះខ្លួនបាត់កាបូបលុយ អស់ហើយ ម្យ៉ាងរថយន្តក៏ជិតអស់សាំងទៀត តែម្ចាស់ផ្ទះខាងលើ មើលទៅសភាពដូចមិនស្រួល ទើបគំរាមប្តឹងសមត្ថកិច្ច ទើបក្រុមទាំងនោះឡើងរថយន្តចេញទៅវិញ៕

Loading...