ព័ត៌មានជាតិ

ពុទ្ធោ! ក្មេងស្រីអាយុជាង១ខួបម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារដើរតាមជីដូន!..

ព្រៃវែង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានក្មេងស្រីអាយុជាង១ខួបម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលដើរតាមជីដូនទៅបេះម្អម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ​ព្រៃ​ជ្រុំ ​ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង។

សពក្មេងស្រីខាងលើមានឈ្មោះ ​ ខ្វី សូរិយា ​អាយុ១៥​ខែ។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់