Post News Media ព័ត៌មានជាតិ ប្រយត្ន័បងប្អ...

ប្រយត្ន័បងប្អូន! បូមសាំងចូលស៊ីទែន៨,០០០លីត្រ ខ្យល់អុកស៊ីសែនបុកចេញពីស៊ីទែនដែលកប់ក្នុងដី ឆាបឆេះផ្អើលយ៉ាងខ្លាំង

សៀមរាប: អគ្គិភ័យឆាបឆេះទុយោបូមប្រេងឥន្ទន:ចូលស៊ីទែន ក្នុងការ៉ាស់សាំងមួយកន្លែង បង្កការភិតភ័យនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ស្ថានីយ៍ប្រេងខាងលើ​មានឈ្មោះ ស្ងួន រួន ភេទប្រុស អាយុ៦៥ឆ្នាំ ហើយករណីនេះបានកើតឡើង ខណ:ដែលបូមសាំងចូលស៊ីទែនចំនួន៨,០០០លីត្រ ដោយខ្យល់អុកស៊ីសែន បុកចេញពីស៊ីទែន ដែលកប់ក្នុងដីបណ្តាលឲ្យផ្ទុះទុយោឆេះ ហើយភ្លាមៗម្ចាស់ស្ថានីយ៍​បានយកបំពង់ពន្លត់អគ្គិភ័យតូចចំនួន៥ និងធំចំនួន២បំពង់ យកមកបាញ់ពន្លត់តែមិនរលត់នោះទេ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់១ឡាន ទើបរលត់ទៅវិញជាស្ថាពរ មិនមានអ្នកណារងរបួសនោះទេ៕

Loading...