Post News Media ព័ត៌មានជាតិ ទុស្សេក្នុងប្...

ទុស្សេក្នុងប្រអប់ភ្លើង ឆាបឆេះដាច់ខ្សែភ្លើងដាច់រាយពាសពេញផ្លូវផ្អើលទាំងយប់

ភ្នំពេញ: មានករណីអគ្គិភ័យផ្ដើមចេញពីទុស្សេប្រអប់ភ្លើងមួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងច្រើនដែលរស់នៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចប្រអប់ភ្លើងលេខ 071-406 តាមបណ្ដោយផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះដំបូងបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្រអប់ភ្លើងជាប់បង្គោលភ្លើងខាងលើ បានទុស្សេព្រៀកៗយ៉ាងខ្លាំង រួចក៏មានអណ្ដាតភ្លើង និងផ្សែងហុយទ្រលោមចេញមក បណ្ដាលឲ្យឆាបឆេះដល់ខ្សែភ្លើងដែលតផ្ចាប់ជាមួយបង្គោលភ្លើងខាងលើនោះ និងបានដាច់រាយប៉ាយពេញមុខផ្ទះប្រជាពលរដ្ឋតែម្ដង ។

ក្នុងអំឡុងពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង ព្រមទាំងយកឧបករណ៍បាញ់ពន្លត់ ឲ្យរលត់ទៅវិញក្នុងរយះពេលប្រមាណជា២០នាទីប៉ុណ្ណោះ ។

ក្នុងហេតុការណ៍ទុស្សេឆេះប្រអប់ភ្លើង និងខ្សែភ្លើងខាងលើនេះ គេពុំឃើញមានអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យរបស់ខ្លួនផ្ទាល់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ ហើយករណីនេះក៏មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សផងដែរ ៕

Loading...