Post News Media ព័ត៌មានជាតិ ជិះម៉ូតូមិន​ប...

ជិះម៉ូតូមិន​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​គូទ​រថយន្ត២គ្រឿង រងរបួសបាក់ជើង

ភ្នំពេញ: បុរសម្នាក់ស្រវឹងជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿននិងព្យាយាមវ៉ាជែងតែមិនផុតក៏ទាក់ដៃចង្កូតនិងគូទរថយន្តមួយគ្រឿង​ រួចក៏ខ្ទាតឆ្លងទៅបុកថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា​ កាលពីវេលា​ម៉ោង​៨និង១០នាទីយប់​ ថ្ងៃទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាង​ផ្សារ​បឹងបៃតង​ តាមបណ្ដោយ​ផ្លូវ​សម្តេចជាស៊ីម​ ស្ថិត​ក្នុង​សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបររថយន្តមួយគ្រឿងម៉ាក​ ស្តារិច​ ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 2A-6462​ ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានចាប់ហ្វ្រាំង​ ព្រោះដោយអ៊កហ្សើ​និងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខ​។ ខណ:ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ស្វាយ​រៀង​1I-8068​ ដែលបើកបរដោយបុរសម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ មកពីក្រោយ​និងក្នុងល្បឿនលឿន​។ ហើយបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តខាងលើ​ តែវ៉ាមិនផុតក៏ទាក់ដៃចង្កូតនិងគូទរថយន្តស្តារិចខាងលើ​ បណ្តាលឲ្យ​ម៉ូតូ​ជ្រុល​ឆ្លងទៅផ្លូវម្ខាងទៀត​ ទៅបុកនិង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ តូយូតា​ហាយ​ប្រ៊ិជ​ ពណ៌ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​2AN-6865 ដែល​បើក​បរ​ដោយ​ស្ត្រី២នាក់​ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ បណ្តាលឲ្យចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង​បង្ក​ឲ្យ​រថយន្ត​រងការខូចខាតកំពិតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង។ ចំណែកឯ​ម៉ូតូ​រងការខូចខាតវៀចចង្កូត​ រីឯបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង​ ហើយភ្លាមៗនោះក៏ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯគ្លីនិក​ ពន្លឺ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យករថយន្ត​ទាំង២គ្រឿង​និងម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

Loading...