Post News Media ព័ត៌មានជាតិ រថយន្តកូរ៉ូឡា...

រថយន្តកូរ៉ូឡា ពន្លះក្បាលនាគចែកផ្លូវបាក់១កង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា បានជ្រុលចង្កូតទៅបុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ បណ្ដាលឲ្យបាក់១កង់ ចំណែករថយន្តរងខូចខាតចំហៀងខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨
ស្ថិត​តាមបណ្ដោយផ្លូវ១៨២ ត្រង់ចំណុចស្តបអូឬស្សី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងស្រាម្នាក់ បានបើករថយន្តម៉ាកកូរ៉ូឡាមួយគញរឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-4081 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១កង់ ដោយ រថយន្តព្យាយាមបើករត់ទាំងបែកកង់ បានប្រមាណមួយរយម៉ែត្រ ក៏ទៅលែងរួច។

ភ្លាមៗផងដែរ ដោយម្ចាស់រថយន្តដឹងថា រថយន្តទៅមុខលែងរួច ក៏បើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ បន្សល់ទុករថយន្តចោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកវាស់វែង និងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕

Loading...