ព័ត៌មានជាតិ

សាំងយ៉ុង ពន្លះអ្នកថ្មើរជើង ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបុកអ្នកថ្មើរជើងម្នាក់ កំពុងឆ្លងកាត់ផ្លូវ បណ្តាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌លឿង គ្មានស្លាកលេខ បានបើកបរក្នុងដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកអ្នកថ្មើរជើង ដែលឆ្លងកាត់ផ្លូវនោះ មានទិសដៅពីលិចទៅកើត មានឈ្មោះ ផៃ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារអ្នកថ្មើរជើង ដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។

វត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់