Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនស្ស័យម្នាក់ ក្នុងចំណោមបក្ខ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួច មានស្ថានទម្ងន់ទោស (ឆក់យកកាបូបលុយ តែមិនបានសម្រេច)។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង០០នាទី នៅចំណុចមុខក្រសួងពាណិជ្ជកម្ម ផ្លូវសហពន្ធ័រុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ឈុន សុធីរ: ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកឯកជន ស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សម្ភារបន្សល់ទុក៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាប៉ិក ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HD-3022។

សមត្ថកិច្ចបានឲ្យដឹងថា មុនេពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាជិះម៉ូតូ តាមផ្លូវសហព័ទ្ធរុស្សី ក្នុងគោលបំណងទៅហូបអី ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងមកជិតជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ តែជនរងគ្រោះឃើញបានទាញកាបូបរបស់ខ្លួន ពីជនសង្ស័យ ធ្វើឲ្យដួលម៉ូតូទាំង០២គ្រឿង រួចប្តីជនរងគ្រោះ បាននាំគ្នាឃាត់ខ្លួនជនសង្ស័យ ភ្លាមនោះៗ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានមកដល់ចំណុចកើតហេតុ ឃើញក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វីត គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Loading...