ព័ត៌មានជាតិ

រកលុយសងបំណុលគេមិនបាន បុរសម្នាក់បញ្ចប់ជីវិតខ្លួនឯង ដោយចង.ក ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម

តាកែវ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាត់ដោយចង.កសម្លាប់ខ្លួន នៅលើដើមស្វាយខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំងធំ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ហ៊ុយ ផេង ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសម្តីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីគាត់បានត្អូញត្អែថាពិបាកចិត្ត រត់ឡានរាល់ថ្ងៃ រកម៉ូយមិនសូវបាន ហើយអត់លុយបង់ថ្លៃឡាន ស្រាប់តែនៅថ្ងៃកើតហេតុ មិននឹងស្មានថា ប្តីរបស់គាត់ដាច់ទៅចង.ក សម្លាប់ខ្លួនចោលប្រពន្ធកូនបែបនេះសោះ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសព ពុំឃើញមានស្លាកស្នាមអី្វគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់